Jump to content

ឌីវីឌី

ពីវិគីភីឌា

អត្ថបទនិយាយអំពី ឌីវីឌីដែលជាវត្ថុសម្រាប់ផ្ទុកទិន្នន័យ , វីដេអូ , សម្លេង និង​ ព័ត៌មាន ផ្សេងៗ ។

ឌីវីឌី គឺជាថាសសម្រាប់ផ្ទុកទិន្នន័យ , ដែលបានរកឃើញ និង បង្កើតដោយក្រុមហ៊ុន Philips , Sony , Toshiba និង Panasonic នៅក្នុងឆ្នាំ ១៩៩៥ ។ ឌីវីឌី ផ្តល់អោយសមត្ថភាពផ្ទុកទុកខ្ពស់ជាង ថាសឌីសតូច(Compact Discs)នៅក្នុងខណៈពេលដែលមានទំហំដូចគ្នា ។

ឌីវីឌី ជាថាសឌីសសម្រាប់ផ្ទុកព័ត៌មាន

ឌីវីឌី ត្រូវបានប្រើនៅក្នុង ឌីវីឌី-វីដេអូ[១]របស់ឌីសវីដេអូអ្នកប្រើប្រាស់ និង នៅក្នុង ឌីវីឌី-សម្លេងDVD-Audio របស់ឌីសសម្លេងអ្នកប្រើប្រាស់ , ដែលប្រើជា ការសរសេរសម្រាប់ អេវីស៊ីអេចហ៍ឌី ឌីស (AVCHD discs)។ ឌីវីឌី អាចផ្ទុកនៅទិន្នន័យ និង​ ព័ត៌មានផ្សេងៗទៀត ដែលអាចសំដៅទៅលើ ឌីវីឌីសម្រាប់ផ្ទុកទិន្នន័យ ។

ប្រវត្តិសាស្រ្ត

[កែប្រែ]

មុនពេលមកដល់នៃ ឌីវីឌី នៅឆ្នាំ ១៩៩៥ , វីស៊ីឌី បានក្លាយជាឌីសផ្ទុកព័ត៌មានលើកដំបូង សម្រាប់ចែកចាយ វីដេអូឌីជីថល ស្ថិតនៅលើកម្រិតស្តង់ដារ ១២០ មីលីម៉ែត អ៊ុបទិចឌីស ។ ( បុព្វបុរសរបស់វាគឺ , វីស៊ីឌី , ដែលប្រើ ស្រដៀងនឹង ការថតទុកវីដេអូ។) វីស៊ីឌី ត្រូវបានដាក់លក់នៅលើទីផ្សារ នៅឆ្នាំ ១៩៩៣ ។[] នៅឆ្នាំដដែល , ឌីសអ៊ុបទិចសម្រាប់ផ្ទុកព័ត៌មានថ្មី២ ត្រូវបានចាប់ផ្តើមបង្កើតឡើង ។ ទីមួយគឺ ឌីសព័ត៌មានចម្រុះ «Multimedia Compact Disc (MMCD)» ដែលបង្កើតឡើងដោយ ក្រុមហ៊ុន Philips និង Sony និង មួយទៀតគឺ ឌីសដែលបានដង់ស៊ីតេខ្លាំង «Super Density (SD) disc» ដែលគាំទ្រដោយ Toshiba, Time Warner, Matsushita Electric,